Membership Guide

ព័ត៌មានស្តីពីជំនួញក្នុងតំបន់ ព្រះរាជាណាចក្រកម្ពុជា

គោលដៅដឹកជញ្ជូន

បទបញ្ញត្តិក្នុងការនាំចូល

របៀបគណនីពន្ធអាករ
ការគណនាប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករពិសេស (បើមាន) និងអាករលើតម្លៃបន្ថែម។ ពន្ធនាំចូល=តម្លៃគិតពន្ធគយxអត្រាពន្ធនាំចូល អាករពិសេស=(តម្លៃគិតពន្ធគយ+ពន្ធនាំចូល)xអត្រាអាករពិសេស អាករលើតម្លៃបន្ថែម =(តម្លៃគិតពន្ធគយ+ពន្ធនាំចូល)x១០%(ចំពោះទំនិញទូទៅមិនជាប់អាករពិសេស)
             ឬ                =(តម្លៃគិតពន្ធគយ+ពន្ធនាំចូល+អាករពិសេស)x១០%(ចំពោះទំនិញទូទៅ)
ប្រាក់ពន្ធ និងអាករសរុប=ពន្ធនាំចូល+អាករលើតម្លៃបន្ថែម(ចំពោះទំនិញទូទៅមិនជាប់អាករពិសេស)
ប្រាក់ពន្ធ និងអាករសរុប=ពន្ធនាំចូល+អាករពិសេស+អាករលើតម្លៃបន្ថែម(ចំពោះទំនិញទូទៅជាប់អាករពិសេស)
http://www.customs.gov.kh/faqs-km
pdf តារាងតម្លៃចម្លងការសម្រាប់មូលដ្ឋានពិចារណាលើរថយន្តនាំចូលប្រភេទប្រើរួច pdf
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
· ទូរស័ព្ទ :+855 23214065
· ទូរសារ :+855 23214065
· អ៊ីម៉ែល :info-pru@customs.gov.kh
· គេហទំព័រ :www.customs.gov.kh
· ទំព័រហ្វេសប៊ុក :www.facebook.com/cambodiacustoms
· អាស័យដ្ឋាន :អាគារវឌ្ឍនៈកាពីតាល់ ជាន់ទី៥ (ខាងមុខ), វិថី ព្រះអង្គនន្ទ (១០២), រាជធានីភ្នំពេញ
អង្គភាពទំនាក់ទំនងសាធារណៈ
· ទូរស័ព្ទ : +855 23 722 767
· ទូរសារ :+855 23 722 768
· អ៊ីម៉ែល :info-pru@customs.gov.kh
· អាស័យដ្ឋាន :អាគារវឌ្ឍនៈកាពីតាល់ ជាន់ទី៥ (ខាងមុខ), វិថី ព្រះអង្គនន្ទ (១០២), រាជធានីភ្នំពេញ

សំណួរ & ចម្លើយ

Autowini.com ជាអ្វី?
Autowini គឺជាទីផ្សារលក់ដុំសម្រាប់ពាណិជ្ជករយានយន្ត។ ពួកយើងផ្ដល់ជូននូវមធ្យោបាយទិញយានយន្តដោយផ្ទាល់ពីអាជីវករប្រទេសកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាព និងតម្លៃថោក។
តើខ្ញុំអាចទិញដោយរបៀបណា?
បើសិនជាលោកអ្នកចង់ទិញទំនិញនេះ សូមចុច "Ask for Quotaion" រួចបញ្ជូនសំណើសាកសួររបស់លោកអ្នក។ បុគ្គលិកផ្តល់ជំនួយដល់អតិថិជនរបស់ Autowini នឹងធ្វើការត្រួតពិនិត្យថាទំនិញនោះមានពិត ឬអត់ ហើយធ្វើការឆ្លើយតមមកលោកអ្នក។
តើមានដំណាក់កាលអ្វីខ្លះក្នុងការទិញយានយន្ត?
លោកអ្នកត្រូវឆ្លងកាត់ ៥ដំណាក់កាល ដើម្បីទិញយានយន្តពី Autowini៖

១. ធ្វើការសាកសួរពីយានយន្ត (Ask for B.I.S)
២. ទទួលការឆ្លើយតបពី Autowini
៣. បញ្ជាក់ទំនិញដែលលោកអ្នកចង់ទិញ
៤. វេរលុយទៅ autowini
៥. រង់ចាំការដឹកជញ្ជូនទំនិញ
សូមទស្សនាវីឌីអូនេះ ៖ https://youtu.be/7F_yg3KYS64
តើយានយន្តទាំងនោះមានតម្លៃសរុបប៉ុន្មាន?
ថ្លៃសេវាកម្ម និងថ្លៃដឹកជញ្ជូនមិនបានរាប់បញ្ជូលក្នុងតម្លៃ FOB ទេ។ លោកអ្នកអាចគណនាតម្លៃសរុបដឹកពីកូរ៉េទៅប្រទេសរបស់លោកអ្នកបានតាមគេហទំព័ររបស់យើងខ្ញុំ។
តំលៃនោះរួមបញ្ចូលទាំងថ្លៃដឹកជញ្ជូនដែរឬទេ?
បាទ/ចាស! តម្លៃនោះរួមបញ្ចូលទាំងថ្លៃដឹកជញ្ជូនដល់កំពង់ផែ។ ក្រុមភ្នាក់ងារដឹកជញ្ជូនរបស់ Autowini នឹងរៀបចំរាល់ឯកសារនានា ហើយព្រមទាំងបញ្ជូនទំនិញដល់កំពង់ផែដែលនៅជិតលោកអ្នកបំផុត។
តើតំលៃនោះរួមបញ្ចូលទាំងថ្លៃដឹកជញ្ជូនដែរឬទេ?
ទេ! តំលៃនោះមិនបានរួមបញ្ចូលទាំងកាតព្វកិច្ចនានារបស់ប្រទេសរបស់លោកអ្នកទេ។ លោកអ្នកត្រូវបង់ពន្ធដាច់ដោយឡែក។ សូមឆែកមើលព័ត៌មានលម្អិតអំពីកាតព្វកិច្ចនានាក្នុងប្រទេសអ្នក។
តើខ្ញុំអាចបង់ប្រាក់ដោយរបៀបណា?
ដើម្បីធ្វើការបង់ប្រាក់ សូមបញ្ជាក់ទំនិញដែលលោកអ្នកចង់ទិញ រួចវេរប្រាក់តាមប្រព័ន្ធ T/T ទៅគណនីធនាគាររបស់ Autowini ។
សូមត្រួតពិនិត្យមើលវិក័យដែលបុគ្គលិក Autowini បានផ្ញើជូនហើយវេរប្រាក់សរុបទាំងអស់ទៅគណនីធនាគាររបស់ Autowini តាមរយៈ T/T ។ រួចសូមបញ្ជូនវិក័យបត្រថតចម្លងមួយច្បាប់ ដើម្បីឲ្យបុគ្គលិកអាចផ្ទៀងផ្ទាត់។

លោកអ្នកអាចត្រួតពិនិត្យគណនីធនាគាររបស់យើងខ្ញុំនៅទីនេះ ៖ http://m.autowini.com/help/help-bis.do?i_sViewType=C030
តើការទិញរថយន្តតាមរយៈ Autowini មានសុវត្ថិភាពដែរ ឬទេ?
បាទ/ចាស! Autowini ផ្តល់ជួនសេវាកម្មដ៏សុវត្ថិភាពបំផុតក្នុងការទិញយានយន្តដូចជាការបង់ប្រាក់ដោយសុវត្ថិភាព និងសេវាកម្មដឹកជញ្ជូន B.I.S (Buy it safely)។ ម៉្យាងទៀត Autowini មានការធានាទាំង ៥យ៉ាង ដើម្បីសុវត្ថិភាពពាណិជ្ជកម្មរបស់លោកអ្នក។
តើខ្ញុំទទួលបានការធានាអ្វីខ្លះ?
Autowini ផ្តល់ជូនការធានា ៥យ៉ាងសំរាប់សុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការ ៖ ១. ធានាតម្លៃថោកសមរម្យ
២. ធានាដឹកជញ្ជូនតានពេលវេលា
៣. ធានាស្ថានភាពយានយន្ត
៤. ធានាសំណង់ ១០០% (បើទំនិញមិនដឹកជញ្ជូនទៅដោយជោគជ័យ)
៥. ធានាផ្គត់ផ្គង់គ្រឿងបំលាស់
តើខ្ញុំអាចត្រួតពិនិត្យមើលស្ថានភាពយានយន្តដោយរបៀបណា?
លោកអ្នកអាចត្រួតពិនិត្យស្ថានភាពយានយន្តតាមរយៈ ៖ ១. របាយការណ៍ស្ថានភាពយានយន្ត (VCR)
២. វីឌីអូថតពីយានយន្តនោះ
៣. រូបភាពយានយន្ត (តាមការស្នើ)
តើការដឹកជញ្ជូនចំណាយពេលប៉ុន្មានដែរមុនពេលមកដល់កំពង់ផែរបស់ប្រទេសខ្ញុំ?
ការដឹកជញ្ជូនអាស្រ័យទៅលើប្រទេសផ្សេងៗ។ វាអាចចំណាយពេលពី ១០ ទៅ ៥៥ថ្ងៃ ដើម្បីឲ្យទំនិញរបស់លោកអ្នកទៅដល់កំពង់ផែរបស់ប្រទេសអ្នក។ Autowini នឹងជ្រើសរើសកាលវិភាគដឹកជញ្ជូនដែលលឿនបំផុតសំរាប់លោកអ្នកនៅពេលលោកអ្នកបង់ប្រាក់គ្រប់។
តើ Autowini មានទីស្នាក់ការនៅទីណា?
ការដឹកជញ្ជូនអាស្រ័យទៅលើប្រទេសផ្សេងៗ។ វាអាចចំណាយពេលពី ១០ ទៅ ៥៥ថ្ងៃ ដើម្បីឲ្យទំនិញរបស់លោកអ្នកទៅដល់កំពង់ផែរបស់ប្រទេសអ្នក។ Autowini នឹងជ្រើសរើសកាលវិភាគដឹកជញ្ជូនដែលលឿនបំផុតសំរាប់លោកអ្នកនៅពេលលោកអ្នកបង់ប្រាក់គ្រប់។
តើ Autowini មានទីស្នាក់ការនៅប្រទេសរបស់ខ្ញុំដែរឬទេ?
ទេ! Autowini ពុំមានសាខានៅប្រទេសផ្សេងនោះទេ។ យើងខ្ញុំនៅប្រទេសកូរ៉េខាងត្បូង ព្រមធ្វើប្រតិបត្តិការតាមអ៊ីធឺណេត។ សូមទាក់ទងក្រុមភ្នាក់ងារគាំទ្រអតិថិជនដោយផ្ទាល់ ដើម្បីការទិញដូរមានសុវត្ថិភាព។
តើខ្ញុំអាចទាក់ទងមក Autowini ដោយរបៀបណា?
នៅពេលដែលលោកអ្នកស្នើសុំការឆ្លើយតប លោកអ្នកនឹងទទួលបានអ៊ីមែល ឬព័ត៌មានអាស័យដ្ឋានទំនាក់ទំនង់ពីបុគ្គលិកផ្តល់ជំនួយដល់អតិថិជនរបស់ Autowini ។ យើងខ្ញុំធ្វើការទាក់ទងជាមួយនឹងអតិថិជនជាច្រើនជារៀងរាល់ថ្ងៃ ដូច្នេះយើងខ្ញុំសូមស្វាគមន៍សំណើរបស់លោកអ្នក។

នៅពេលដែលលោកអ្នកស្នើសុំសេវាកម្ម B.I.S លោកអ្នកនឹងទទួលបានអ៊ីមែល ឬព័ត៌មានអាស័យដ្ឋានទំនាក់ទំនង់ពីបុគ្គលិកផ្តល់ជំនួយដល់អតិថិជនរបស់ Autowini ។ យើងខ្ញុំធ្វើការទាក់ទងជាមួយនឹងអតិថិជនជាច្រើនជារៀងរាល់ថ្ងៃ ដូច្នេះយើងខ្ញុំសូមស្វាគមន៍សំណើរបស់លោកអ្នក។

បើសិនជាលោកអ្នកចង់ពិគ្រោះជាមួយនឹងបុគ្គលិករបស់យើងខ្ញុំជាភាសាខ្មែរ សូមទាក់ទងមក ៖ · លេខទូរស័ព្ទ ៖ +82-2-576-5533
· ច័ន្ទ - សុក្រ ១:០០ រសៀល ~ ៦:០០ ល្ងាច (ម៉ោងទៅប្រទេសកូរ៉េ)

មតិអតិថិជន

  • Satisfied Service through Autowini!
    Cambodia Cambodia
    reply59 Oct 27 2016
  • Sold to Cambodia!
    Cambodia Cambodia
    reply31 Apr 08 2013
  • Sold to Cambodia!
    Cambodia Cambodia
    reply4 Jan 02 2013
  • Sold to Cambodia!
    Cambodia Cambodia
    reply14 Jan 02 2013
close
shipping Mark 와 condtion report를 운전석을 가리지 않도록 조수석 앞면에 부착하세요! close